អំពីយើង

ធ្លាយគឺជាគេហទំព័រចែករំលែកមួយ ដែលអ្នកអាចបង្កើតនិងចែករំលែកបទពិសោធន៍ ចំណេះដឹង ការផ្សាយពាណិជ្ជកម្មនិងការអប់រំដោយឥតគិតថ្លៃ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីគេហទំព័រធ្លាយ៖

១. មានឈ្មោះ+ស្គាល់៖ ការមានបណ្តាញច្រើនតាមរយៈទំព័រអ៊ីនធឺណិតក្រៅពីគេហទំព័រផ្ទាល់ខ្លួនរបស់អ្នកគឺជាអត្ថប្រយោជន៍បន្ថែមនៃការរីកលូតលាស់សំរាប់ទាំងឈ្មោះផ្ទាល់ខ្លួននិងអាជីវកម្មតូចធំរបស់អ្នក។

២. មិនកំណត់ប្រភេទការផ្សព្វផ្សាយ៖ អ្នកជាសិស្សមែនទេ? អ្នកបង្កើតមាតិកា? អ្នកលេងហ្គេម? បេះដូងអ្នកចែករំលែក? បេះដូងអ្នកបង្កើនការយល់ដឹង? កំពុងតែចាប់ផ្តើមមានឈ្មោះ? អង្គការ? អាជីវកម្មផ្ទាល់ខ្លួនទាំងតូចទាំងធំ? ចង់មានឈ្មោះនឹងគេដែរលើទំព័រអ៊ីនធឺណិត? មិនថ្វី នៅទីនេះអ្នកអាចបង្កើតគណនីនិងជ្រើសរើសប្រភេទអត្ថបទរបស់អ្នកហើយប្រើសេវាកម្មផ្សព្វផ្សាយដោយឥតគិតថ្លៃ។

៣. ទំព័រទីតាំងឤស័យដ្ឋានផ្ទាល់ខ្លួន៖ ក្រៅពីការផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់អ្នក អ្នកក៏អាចបង្កើតទំព័រទីតាំងឤស័យដ្ឋានផ្ទាល់ខ្លួនរបស់អ្នកបានដែរ។

៤. ដើម្បីតំកើនទំនុកចិត្តនិងភាពជឿជាក់នៃទំព័រផ្សព្វផ្សាយរបស់អ្នក ក្នុងគេហទំព័រធ្លាយអ្នកអាចភ្ជាប់អាស័យដ្ឋានទំនាក់ទំនង រូបភាពផែនទីនិងទីតាំងយ៉ាងងាយ។ អ្នកក៏អាចបង្កើតទីតាំងរូបភាពផែនទីរបស់អ្នកជាមួយនឹងទំព័រផែនទីសកល ឬគ្រាន់តែលើទំព័ររបស់អ្នក ឬទាំងពីរ។

៥. ភ្ជាប់ចំនួនប្រភេទបណ្តាញសង្គមរបស់អ្នកមិនកំណត់។

៦. ប្រសិទ្ធភាព+ភាពងាយស្រួល+សំចៃពេល៖ មិនថានៅក្នុង “ហ្វេសបុក” “យូធូប” “អិនស្តាក្រាម” រឺ “ថ្វីទទឺ” -ល-។ អ្នកអាចយករូបភាពនិងវីដេអូទាំងនេាះ ដែលមានគុណភាពខ្ពស់ដាក់លើការផ្សព្វផ្សាយឬអត្ថបទរបស់អ្នកយ៉ាងងាយ គ្រាន់តែកុបពីដាក់ៗ។

៧. ការរចនា៖ អស់កង្វល់រឿងពណ៌និងទំហំនៃតួពុម្ពអក្សរដែលអ្នកចង់បាន ព្រោះថានៅទីនេះអ្នកអាចប្រើនិងផ្លាស់ប្តូរវាដោយសេរី។

៨. ហ្វ្រ៊ី៖ រចនសម្ព័នរបស់យើងមិនលំដាប់ “ហ្វេសបុក” “យូធូប” អ្វីទេ តែយើងចង់បានភាពចែករំលែក ដូចនេះសេវាដែលបានរៀបរាប់ខាងលើគឺឥតគិតថ្លៃនៅទីនេះ។

គណនីអាជីវកម្ម

១. ការផ្សព្វផ្សាយច្រើនជាង១ទំព័រ។
២. អាចផ្លាស់ប្តូរពុម្ពអក្សរដូចជា ខ្មែរ អង់គ្លេស ចិន -ល-។
៣. អាចដាក់រូបឡូហ្គូឬរូបភាពនៅទំព័រផែនទីសកលនៃទីតាំងអាជីវកម្មរបស់អ្នក។
៤. ញែកប្រភេទអាជីវកម្មរបស់អ្នកដោយលែកជាមួយរូបឡូហ្គូឬរូបភាព។

បំរាម

១. គ្មានការផ្សព្វផ្សាយឬអត្ថបទទាក់ទងអាជីវកម្មខុសច្បាប់។
២. គ្មានការផ្សព្វផ្សាយឬអត្ថបទទាក់ទងការជួញដូរឱសថនិងថ្នាំញៀនខុសច្បាប់។
៣. គ្មានការផ្សព្វផ្សាយឬអត្ថបទទាក់ទងការជួញដូរមនុស្សនិងសត្វកំរ។
៤. មិនប្រើគណនីក្លែងក្លាយ។
៥. មិនប្រើគណនីបណ្តាញសង្គមរបស់អ្នកដទៃ។
៦. មិនប្រើពាក្យជេ។

ក្នុងករណីបំពាន៖

គណនីរបស់អ្នកនឺងត្រូវបិទ។
គណនីរបស់អ្នកនឺងត្រូវរាយការណ៍ទៅអាជ្ញាធរពាក់ពាន់។